-->
This Blog Are Sharing about solving Phone and computer Problem, Hundreds of the best computer -phone tips& tricks that will increase your overall computer experience. Learn computer fundamental concepts, Phone Firmware and Windows Software,Khmer Thai Lakorn, Khmer Chinese, Khmer Korean, Khmer joke, Khmer TV Live, Khmer Music.
  • Latest News

    Mr.Bona Chheng. Powered by Blogger.
    Monday, November 9, 2015

    នារី វ័យ19 ឆ្នាំ ម្នាក់ ក្លាយជា ឃាតករ ព្រោះគ្រឿងអលង្កា លក់បានលុយ ជាង 11ម៉ឺនរៀល




    ចេញផ្សាយថ្ងៃ អាទិត្យ ទី 08 ខែ វិច្ឆិកា ឆ្នាំ 2015
    * ព័ត៌មានខ្លី ៖ នារី វ័យ19 ឆ្នាំ ម្នាក់ ក្លាយជា
    ឃាតករ ព្រោះគ្រឿងអលង្កា លក់បានលុយ
    ជាង 11ម៉ឺនរៀល។ នៅព្រឹកថ្ងៃទី08ខែវិច្ឆិកា
    ឆ្នាំ 2015 នេះ ក្រុមការងារ ស្រាវជ្រាវ ករណី
    ឃាតកម្ម ដែលមានសមាសសភាព ៖
    -នាយកដ្ឋានបច្ចេកទេស
    -នាយកដ្ឋានព្រហ្មទណ្ឌ
    -ការិយាល័យបច្ចេកទេសខេត្តកណ្ដាល
    -អធិការដ្ឋាននគរបាលស្រុកអង្គស្នួល
    -ប៉ុស្តិ៍នគរបាលដំណាក់អំពិល
    -អង្គភាព CPU ការពារកុមារ 
    -មេឃុំ ដំណាក់អំពិល
    -មេភូមិព្រៃសំរោង និង
    -ពេទ្យឃុំ
    បានចុះពិនិត្យទីកន្លែងកើតហេតុ និងធ្វើកោសល្យ
    វិច័យ ករណីឃាតកម្មសម្លាប់យកគ្រឿងអលង្កា
    មួយនៅចំណុចវាលស្រែ ក្នុងភូមិព្រៃសំរោង ឃុំ
    ដំណាក់អំពិល ស្រុក អង្គស្នួល ខេត្ត កណ្ដាល
    ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលា
    ម៉ោង 14:30 នាទីរសៀលនៅថ្ងៃទី 06 ខែ វិច្ឆិកា 
    ឆ្នាំ 2015 កន្លងទៅនេះ ដោយបាននាំយកនារី
    ជាឃាតករ ឈ្មោះ អឿន សុភាព អាយុ 19 ឆ្នាំ 
    រស់នៅភូមិ-ឃុំ ជាមួយជនរងគ្រោះ ទៅចង្អុល
    បង្ហាញពីសកម្មភាពរបស់ខ្លួន។ ជនរងគ្រោះជា
    កុមារី អាយុ 09 ឆ្នាំ ឈ្មោះ គៀត សៀវលី រស់
    នៅភូមិ ទន្លាប់ខ្ពស់ជើង ឃុំ ដំណាក់អំពិល ស្រុក
    អង្គស្នួល ខេត្ត កណ្ដាល។ សមត្ថកិច្ចបានឲ្យដឹង
    ថានៅថ្ងៃកើតហេតុ ជនសង្ស័យបានបោកកុមារី
    រងគ្រោះដោយយកកង់មកឌុបយកទៅងូតទឹក
    ប្រឡាយនៅកន្លែងកើតហេតុ រួចក៏ច្របាច់ក
    សម្លាប់ដោះយកគ្រឿងអលង្កា ហើយយកទៅ
    លក់នៅផ្សារ ថ្នល់ទទឹងបានប្រាក់ 110500រៀល។
    ពេលត្រឡប់មកពីលក់គ្រឿងអលង្កាហើយ ជន
    សង្ស័យឃើញក្រុមគ្រួសារជនរងគ្រោះកំពុងតែ
    ដើររកជនរងគ្រោះ ក៏ធ្វើជាដើររកជាមួយនិងគេដែរ
    រហូតដល់ម៉ោង 07 : 00យប់ ជនសង្ស័យបានចូល
    ផ្ទះដេក រហូតទៅដល់ ម៉ោង 12:00យប់ ក៏មាន
    សមត្ថកិច្ចទៅរកដល់ផ្ទះជនសងង្ស័យ តែជនសង្ស័យ
    បានរត់ទៅពួន នៅ ខាងក្រោយផ្ទះក្នុងដើមកន្ត្រាំង
    ខេត្រ រហូតដល់ម៉ោង 07:00ព្រឹក នៅថ្ងៃទី 07 ខែ
    វិច្ឆិកា ឆ្នាំ 2015 ទើបជនសង្ស័យលបចូលផ្ទះ ហើយ
    ក៏ត្រូវ សមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។ ដល់ថ្ងៃទី 08
    ខែ វិច្ឆិកា ឆ្នាំ 2015 នេះ ទើបក្រុមចំរុះចុះត្រួតពិនិត្យ
    ដើម្បីរកឲ្យដឹងជាប្រាកដនូវករណីឃាតកម្មនេះ៕

    • Blogger Comments
    • Facebook Comments

    0 comments :

    Post a Comment

    Item Reviewed: នារី វ័យ19 ឆ្នាំ ម្នាក់ ក្លាយជា ឃាតករ ព្រោះគ្រឿងអលង្កា លក់បានលុយ ជាង 11ម៉ឺនរៀល Rating: 5 Reviewed By: Khmer World Media
    Scroll to Top